តើភាពស្និទ្ធស្នាលរវាងបក្សកាន់អំណាចនៅកម្ពុជា និងបក្សកាន់អំណាចនៅថៃអាចធ្វើឲ្យកម្ពុជាចំណេញអ្វីខ្លះ?
newsare.net
លោកស្រី ផេថងថាន ដែលជាកូនស្រីរបស់លោកថាក់ ស៊ីន និងជាប្រធានគណបក្សភឿថៃ បានបំពេញទស្សនកិច្ចនៅកមតើភាពស្និទ្ធស្នាលរវាងបក្សកាន់អំណាចនៅកម្ពុជា និងបក្សកាន់អំណាចនៅថៃអាចធ្វើឲ្យកម្ពុជាចំណេញអ្វីខ្លះ?
លោកស្រី ផេថងថាន ដែលជាកូនស្រីរបស់លោកថាក់ ស៊ីន និងជាប្រធានគណបក្សភឿថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ មីនា។ នៅកម្ពុជា លោកស្រី ផេថងថាន មានជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជាទាំងនៅក្នុងក្របខណ្ឌគណបក្ស និងរដ្ឋាភិបាល។ ក្នុងនាមជាប្រធានគណបក្សកាន់អំណាចដូចគ្នា លោកស្រី ផេថនថាន បានជួបសន្ទនាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន។ ក្រៅពីទំនាក់ទំនងរវាងបក្ស និងបក្ស លោកស្រី ផេថនថាន និង លោក ហ៊ុន សែនក៏បានបង្ហាញភាពស្និទ្ធស្នាលរវាងបុគ្គល និងបុគ្គលផងដែរ។ តើទស្សនកិច្ចរបស់ប្រធានគណបក្សភឿថៃនៅកម្ពុជាពេលនេះឆ្លុះបញ្ចាំងអ្វីខ្លះពីទំនាក់ទំនងរវាងប្រទេស និងប្រទេស និយាយជារួម និងទំនាក់ទំនងរវាងបក្ស និងបក្ស និយាយដោយឡែក?