newsare.net
ក្រសួងការបរទេសកម្ពុជាបានប្រកាសច្រានចោលចំពោះការចុះផ្សាយថា កម្ពុជាបានផ្តល់ជំនួក្រសួងការបរទេសច្រានចោលចំពោះការលើកឡើងថា កម្ពុជាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន
ក្រសួងការបរទេសកម្ពុជាបានប្រកាសច្រានចោលចំពោះការចុះផ្សាយថា កម្ពុជាបានផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែនក្នុងសង្រ្គាមជាមួយរុស្ស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីយប់ថ្ងៃទី២៤ ខែមករា ក្រោយពីមាន Channel Telegram “Demografiya Upala” ចុះផ្សាយនូវព័ត៌មានខាងលើ។ ការបំផ្លោងព័ត៌មាននេះ ខណៈពេលដែល កម្ពុជា និងជប៉ុនប្រកាសបន្តការគាំទ្រដល់ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះនៅលើទឹកដីអ៊ុយក្រែន។ Read more