newsare.net
៥ថ្ងៃមកហើយ ដែលចលនាហេសបូឡាលីបង់បានរងការវាយប្រហារយ៉ាងដំណំពីសំណាក់កងទ័ពអ៊ីស្រាអែល។ នៅអ៊ីរ៉ង់អះអាងគាំទ្រជួយហេសបូឡាលីបង់ ប៉ុន្តែប្រយ័ត្នប្រយែង មិនលង់ខ្លួនក្នុងសង្រ្គាម
៥ថ្ងៃមកហើយ ដែលចលនាហេសបូឡាលីបង់បានរងការវាយប្រហារយ៉ាងដំណំពីសំណាក់កងទ័ពអ៊ីស្រាអែល។ នៅក្នុងសមរភូមិមួយទៀតរបស់អ៊ីស្រាអែល បន្ថែមពីលើហ្កាហ្សា ដោយលើកនេះសំដៅទឹកដីភាគខាងត្បូងលីបង់ ការវាយប្រហារទម្លាក់គ្រាប់របស់យន្តហោះចម្បាំងអ៊ីស្រាអែលបានសម្លាប់ទាំងប្រជាជនស៊ីវិលលីបង់ និងសមាជិករបស់ក្រុមហេសបូឡា។ ឃើញក្រុមហេសបូឡាដែលជាកូនចៅរបស់ខ្លួននៅលីបង់ បាក់ទ្រោមដោយសារការវាយប្រហាររបស់អ៊ីស្រាអែល អ៊ីរ៉ង់តាមរយៈរដ្ឋមន្រ្តីការបរទេស បានចេញមុខប្រកាសជួយគាំទ្រហេសបូឡាលីបង់គ្រប់មធ្យោបាយ។ សង្រ្គាមវាយប្រហារគ្នាទៅវិញ ទៅមករវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកំពុងធ្វើឲ្យគេបារម្ភពីការផ្ទុះសង្រ្គាមជាចំហរនៅក្នុងតំបន់។ អ្នកជំនាញវិញយល់ថា អ៊ីរ៉ង់នឹងអាចជួយគាំទ្រហេសបូឡាមែន ប៉ុន្តែ មិនបណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុងសង្រ្គាមបង្ហូរឈាមជាមួយអ៊ីស្រាអែលឡើយ។ Read more