លោកដូណាល់ ត្រាំ អះអាងថាកូរ៉េខាងត្បូងនឹងវិនិយោគនៅអាមេរិកចំនួន២០០ពាន់លានដុល្លារ
Full story
Donald Trump announced on September 30 that South Korea would put roughly $200 billion into projects across the United States. He named an Alaskan gas pipeline and the construction of power stations among the planned investments. The claim came in characteristically boastful fashion from the US president.
កូរ៉េខាងត្បូងនឹងចំណាយប្រាក់ប្រមាណ២០០ពាន់លានដុល្លារ វិនិយោគច្រើនគម្រោងនៅសហរដ្ឋអាមេរិក ក្នុងនោះមានគម្រោងសាងសង់បំពង់បង្ហូរឧស្ម័ននៅអាឡាស្កា និងគម្រោងសង់ស្ថានីយអគ្គីសនី។ នេះគឺជាការប្រកាសយ៉ាងអំនួតរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី៣០កញ្ញា ដោយអះអាងថាទាំងនេះគឺជាលទ្ធផលជោគជ័យរបស់រដ្ឋបាលលោក។ តែយ៉ាងណា ភាគីកូរ៉េខាងត្បូងបាន លើកឡើងថា មិនទាន់មានការសម្រេចផ្លូវការណាមួយទេ ទាក់ទិននឹងគម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន។