⚖ Compare news

Put up to three stories side by side. Pick IDs from any article URL: /compare?id=123&id=456

តើការលើកឡើងរបស់លោក ម៉ាក្រុង ជុំវិញឃាតកម្មលោក លិម គិមយ៉ា ឆ្លុះបញ្ចាំងអ្វីខ្លះ?

km.rfi.fr ·Cambodia · world
Words
28
Chars
682
AI summary
No

«ខ្ញុំសូមរំលឹកអំពីឃាតកម្មសម្លាប់លោក លិម គិមយ៉ា នៅទីក្រុងបាងកកកាលពេលថ្មីៗនេះ ខ្ញុំចង់ឲ្យមានការស៊ើបអង្កេតដើម្បីរកពន្លឺ និងដើម្បីឲ្យជនលួចធ្វើឃាតលោក លិម គិមយ៉ា នៅប្រទេសថៃ មកបកស្រាយចំពោះមុខច្បាប់ និងយកមកកាត់ទោស» នេះជាការស្នើរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅក្នុងសន្និសីទកាសែតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ាក្រុងនៅកម្ពុជានាថ្ងៃទី១៥ វិច្ឆិកា។ អ្នកតាមដានបញ្ហានយោបាយមើលឃើញថា ការរំលឹកដូចនេះរបស់លោក ម៉ាក្រុងជាការដាក់សម្ពាធការទូតមួយដើម្បីឲ្យកម្ពុជាសហការចាប់ខ្លួនជនសង្ស័យ២រូប ដែលគេយល់ថាកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា។ មួយវិញទៀត ការរម្លឹករបស់លោកម៉ាក្រុងបង្ហាញថា រដ្ឋាភិបាលបារាំងមិនបានបោះបង់ពលរដ្ឋរបស់ខ្លួនដែលទទួលរងអយុត្តិធម៌ចោលឡើយ។

Open article