⚖ Compare news

Put up to three stories side by side. Pick IDs from any article URL: /compare?id=123&id=456

តើពិធីបុណ្យអុំទូកអាច​ទាញអត្ថប្រយោជន៍អ្វីខ្លះ?

km.rfi.fr ·Cambodia · world
Words
22
Chars
831
AI summary
No

ព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃ បានចាប់ផ្តើមនៅថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៦នេះ។ ពិធីបុណ្យអុំទូកឆ្នាំនេះប្រព្រឹត្តទៅតាមលទ្ធភាពដូចសព្វមួយដង នៅតាមបណ្តាខេត្តនានា។ ដោយឡែក​​នៅរាជធានីភ្នំពេញ ការប្រារព្ធ​ពិធីបុណ្យអុំទូកថ្នាក់ជាតិត្រូវផ្អាកជាថ្មី។ ផ្អាកដោយសារតែរដ្ឋាភិបាលអះអាងថា ខ្លួនត្រូវ​យកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការអាទិភាពមួយចំនួន​។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមខ្លះបានក្រើនរំឭកថា ការផ្អាកពិធីបុណ្យអុំទូក​ថ្នាក់ជាតិក្នុងទីក្រុងភ្នំពេញ អាចក្លាយជាកម្មវត្ថុនៃការរំលោភបំពានខាងវប្បធម៌ពីប្រទេសជិតខាងមួយចំនួន។ តែ​អ្នកតាមដានសង្គម និងសេដ្ឋវិទូខ្លះយល់ឃើញថា ​ការរៀបចំពិធីបុណ្យជាតិនេះជាផ្នែកមួយនៃការក្សាទុកវប្បធម៌របស់ប្រទេសកម្ពុជា និងថា ពិធីនេះអនុញ្ញាតឲ្យពលរដ្ឋបានសម្រាកលម្ហែកាយពីការងារដ៏មមាញឹក។​ តើពិធីបុណ្យអុំទូកទាញបានអត្ថប្រយោជន៍អ្វីខ្លះ?

Open article