⚖ Compare news

Put up to three stories side by side. Pick IDs from any article URL: /compare?id=123&id=456

លោក សុភ័ណ្ឌ ឡារី៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ នឹងមានសេរីភាព ក្រោយ​ដាក់ប្រាក់តម្កល់ធានា

km.rfi.fr ·Cambodia · world
Words
32
Chars
566
AI summary
No

ប្រធានបណ្ដាញ​យុវជន​កម្ពុជា​សកល​ លោក សុភ័ណ្ឌ ឡារី បានប្រាប់វិទ្យុបារាំងអន្តរជាតិ (RFI) នៅថ្ងៃទី​២៤វិច្ឆិកាថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ នឹងត្រូវតុលាការដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី២៤វិច្ឆិកានេះ បន្ទាប់ពីមេធាវីបានដាក់ពាក្យស្នើសុំឲ្យសកម្មជនរូបនេះស្ថិតនៅក្រៅឃុំ។ គួរជ្រាបថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍ (ICE) របស់សហរដ្ឋអាមេរិកឃាត់ព្រះកាយតាំងពីថ្ងៃទី១១ ខែវិច្ឆិកា ក្រោមបទចោទ ស្នាក់នៅហួសសុពលភាពទិដ្ឋាការ។ បើតាមលោក សុភ័ណ្ឌ ឡារី ព្រះតេជគុណ ប៊ុត ប៊ុនតិញ នឹងត្រូវដោះលែងវិញនៅព្រឹកថ្ងៃអង្គារ ម៉ោងនៅសហរដ្ឋអាមេរិក ក្រោយពីមេធាវី បានដាក់ប្រាក់តម្កល់ធានារួចមក៕

Open article