តើការចុះពិនិត្យទីតាំងជាក់ស្តែងជាជំហានវិជ្ជមាននៃដំណោះស្រាយវិវាទដែនសមុទ្រកម្ពុជា-ថៃ?
- Words
- 19
- Chars
- 732
- AI summary
- No
កម្ពុជា និងថៃបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសរួម និងអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ចុះពិនិត្យទីតាំងកោះ និងលក្ខណៈភូមិសាស្ត្រពាក់ព័ន្ធនៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសទាំងពីរ ដើម្បីជួយដល់ដំណើរការកំណត់ព្រំដែនសមុទ្រ។ នេះជាលទ្ធផលនៃកិច្ចប្រជុំផ្សះផ្សាលើកទី៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកជំនាញកិច្ចការអន្តរជាតិភាគច្រើនចាត់ទុកលទ្ធផលនៃកិច្ចប្រជុំនេះថាជាវឌ្ឍនភាពដ៏វិជ្ជមានក្នុងដំណើរការចរចាលើវិវាទដែនសមុទ្ររវាងប្រទេសទាំងពីរ។ តែថា កម្ពុជា និងថៃក៏ត្រូវការពេលវេលា និងការចរចាបន្ថែមទៀត មុននឹងឈានដល់កិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។
Open article