⚖ Compare news

Put up to three stories side by side. Pick IDs from any article URL: /compare?id=123&id=456

បក្សភ្លើងទៀនថាការបង្កើត «គណបក្សផ្ទះយើង» ស្របតាមយោបល់ក្រសួងមហាផ្ទៃ តែក្រសួងថាបំភ្លើស

km.rfi.fr ·Cambodia · world
Words
16
Chars
494
AI summary
No

គណបក្សភ្លើងទៀន សម្រេចឱ្យលោក លី សុធារ៉ាយុត្តិ ចាកចេញពីបក្សទៅធ្វើជាតំណាងស្ថាបនិក ដើម្បីស្នើសុំបង្កើតគណបក្សថ្មីមួយផ្សេងទៀតដែលមានឈ្មោះថា «គណបក្សផ្ទះយើង»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀនចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការបើកផ្លូវឱ្យមន្ត្រីរបស់ខ្លួនមួយចំនួន ទៅបង្កើតគណបក្សថ្មីយ៉ាងដូច្នេះ ធ្វើឡើងក្រោយគណបក្សភ្លើងទៀនត្រូវបានក្រសួងមហាផ្ទៃបដិសេធការចុះបញ្ជីឡើងវិញ និងបានអះអាងថា តំណាងក្រសួងបានផ្តល់យោបល់ឱ្យទៅបង្កើតបក្សថ្មី។​ តែក្រសួងមហាផ្ទៃបដិសេធចំពោះការផ្តល់យោបល់ដល់គណបក្សភ្លើងទៀន។

Open article