១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិ៖ អ្នកសិក្សាស្រាវជ្រាវចង់ឱ្យបណ្ណសារជាតិបម្លែងឯកសារទៅជាទម្រង់ឌីជីថល
- Words
- 20
- Chars
- 670
- AI summary
- Yes
Cambodia’s National Archives is marking a century of work, from 1926 to 2026, as a repository for important state documents. Its holdings include administrative records, treaties, maps and other rare materials. Researchers are calling for the archive to convert its documents into digital form.
រយៈពេលមួយសតវត្សរ៍(១៩២៦-២០២៦) ដែលបណ្ណសារដ្ឋានជាតិដើរតួនាទីជាឃ្លាំងស្តុកទុកឯកសារសំខាន់ៗរបស់កម្ពុជា ដែលរួមមានឯកសាររដ្ឋបាល សន្ធិសញ្ញានានា ផែនទី ព្រមទាំងឯកសារកម្រផ្សេងទៀត។ ប្រមុខរដ្ឋាភិបាលកម្ពុជាចាត់ទុកឯកសារក្នុងបណ្ណសារដ្ឋានជាតិមានតម្លៃជាងមាសដុំ និងឆ្លុះបញ្ឆាំងពីឫសកែវនៃដួងព្រលឹងជាតិខ្មែរ។ ឆ្លងកាត់រយៈពេល ១០០ឆ្នាំមកនេះ ឯកសារមួយចំនួនបានរងការពុកផុយ ដោយសារកត្តាផ្សេងៗ និងត្រូវបានជួសជុលឡើងវិញ ខណៈរដ្ឋគ្រោងបញ្ចូលឯកសារទាំងនោះក្នុងទម្រង់ឌីជីថលឱ្យអស់ត្រឹមឆ្នាំ ២០៤០។ ចំពោះអ្នកសិក្សាស្រាវជ្រាវ ការបម្លែងឯកសារជាទម្រង់ឌីជីថល ជារឿងដែលគួរធ្វើ ព្រោះផ្តល់ភាពងាយស្រួលក្នុងការស្រាវជ្រាវ និងចំណេញពេលវេលា។
Open article