⚖ Compare news

Put up to three stories side by side. Pick IDs from any article URL: /compare?id=123&id=456

កម្ពុជាបង្កើនការផ្សព្វផ្សាយស្ពតផ្លូវការខណៈជំនួបកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅសល់១សប្តាហ៍

km.rfi.fr ·Cambodia · world
Words
49
Chars
1145
AI summary
No

ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដើម្បីឲ្យមហាជនជាតិ និងអន្តរជាតិ បានជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀត រដ្ឋាភិបាលកម្ពុជា បានបង្កើនការផ្សព្វផ្សាយស្ពតវីដេអូខ្លីៗ ទាក់ទងទៅនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ស្របពេលកិច្ចប្រជុំកំពូលនៅសល់តែ ១សប្តាហ៍ទៀតប៉ុណ្ណោះ។ ផ្តើមចេញពីការស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ស្ពតវីដេអូជាភាសាខ្មែរ និងភាសាបារាំង ដែលមានរត់ជាអក្សរ ខ្មែរ-បារាំង នៅផ្នែកខាងក្រោម បានបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះជំនួបកំពូលហ្វ្រង់កូងហ្វូនី និងស្នាមញញឹមខ្មែរ ដ៏រួសរាយរាក់ទាក់ ដែលផ្តើមចេញពីភាពអស្ចារ្យនៃទឹកដីអារ្យធម៌ដ៏រុងរឿងរាប់ពាន់ឆ្នាំមួយនេះ។ វីដេអូឃ្លីប ក៏បានរៀបរាប់ពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈការសិក្សាអប់រំ នវានុវត្តន៍ ទំនាកទំនងអន្តរជាតិ និងការបង្កើតឱកាសថ្មីៗសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងនាមសមាជិកសកម្មរបស់សហគមន៍ហ្វ្រង់កូហ្វូនី កម្ពុជាបន្តចែករំលែកលើកកម្ពស់ការសន្ទនា ការអប់រំ វប្បធម៌ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព វិបុលភាព និងស្ថិរភាពយូរអង្វែង។ នេះបើតាមស្ពតវីដេអូ ព្រមទាំងចាត់ទុកព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ ថាជាការតភ្ជាប់កម្ពុជាជាមួយមហាគ្រួសារហ្វ្រង់កូហ្វូនី និងពិភពលោក។ Vive la Francophonie!

Open article