តើការរៀបចំពិព័រណ៍ហ្រ្វង់កូតិចផ្តល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិចដែលជាពិព័រណ៌នវានុវត្តន៍ អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលប្រមូលផ្ដុំដោយស្ថាប័ន ក្រុមហ៊ុន និងធុរកិច្ចថ្មីពាក់ព័ន្ធនឹងបច្ចេកវិទ្យាសំខាន់ៗ។ អ្នកជំនាញបច្ចេកវិទ្យា និងអ្នកតាមដានសង្គមមួយចំនួនយល់ថា ពិព័រណ៍ហ្រ្វង់កូតិចជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការឈ្វេងយល់អំពីបច្ចេកវិទ្យាថ្មីៗ និងជាឱកាសសម្រាប់ឱ្យកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេសនិយាយភាសាបារាំង។ រីឯអ្នកជំនាញសេដ្ឋកិច្ចវិញយល់ឃើញថា ពិភពលោកនឹងស្គាល់កម្ពុជាកាន់តែច្រើន តាមរយៈការរៀបចំពិព័រណ៍ដ៏ធំមួយនេះ៕