ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ពិតជាបានវាយប្រហារទូបង្កកស្បៀងអាហារ ដូចការចោទប្រកាន់របស់បារាំង?
A month after a wave of large-scale cyberattacks hit food freezer and cold-storage systems and blood bank stocks in France, the French foreign minister pointed directly at Iran's Revolutionary Guard as the party responsible. The remarks were made on the sidelines of a meeting, according to the report.
មួយខែក្រោយរលកវាយប្រហារអ៊ីនធ័រនែតទ្រង់ទ្រាយធំលើប្រព័ន្ធទូបង្កកស្បៀងអាហារ និងក្លែងស្តុកឈាមនៅក្នុងប្រទេសបារាំង រដ្ឋមន្រ្តីការបរទេសបារាំងបានចង្អុលមុខឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំៗថា អ្នកជាប្រព្រឹត្ត។ ថ្លែងនៅក្រៅក្របខ័ណ្ឌកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសរបស់ក្រុមប្រទេសហ្សេ៧ នៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទទី ៩វិច្ឆិកា ប្រមុខការបរទេសបារាំងបានសន្យាចាត់វិធានការក្តៅ ក្នុងនោះមានទាំងទណ្ឌកម្មផង ដើម្បីបន្ទុចបង្អាក់កុំឲ្យគេមានចិត្តចង់វាយប្រហារលើបារាំងសាជាថ្មី។