សន្និសីទ C2R ក្លាយជាវេទិកាផ្តោតលើវិទ្យាសាស្ត្រ និងការទូតអប់រំ មុនកិច្ចប្រជុំហ្វ្រង់កូហ្វូនី
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សន្និសីទទូទៅនៃសាកលវិទ្យាធិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានចាប់ផ្តើម ក្រោមប្រធានបទ«វិទ្យាសាស្ត្រ និងហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព និងស្ថិរភាពប្រកបដោយចីរភាព»។ សន្និសីទអមមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ បានក្លាយជាវេទិកាប្រជុំរវាងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថានស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ មកពីបណ្តាប្រទេសនិយាយភាសាបារាំងក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងពង្រីកឱកាសផ្លាស់ប្តូរការសិក្សារបស់សិស្សនិស្សិត ក្នុងគោលដៅកសាងសង្គមមួយដែលមានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។