តើកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងទស្សនកិច្ចប្រធានាធិបតីបារាំងអាចផ្តល់សន្ទុះការប្រើភាសាបារាំងនៅកម្ពុជាដែរ ឬទេ?
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ក្នុងទីក្រុងភ្នំពេញពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ វិច្ឆិកា។ ទន្ទឹមគ្នានឹងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងដែរ។ អ្នកតាមដានសង្គមកម្ពុជាវាយតម្លៃថា ព្រឹត្តិការណ៍ធំទាំងពីរនេះនឹងជួយបង្កើនការប្រើភាសាបារាំងឲ្យបានទូលំទូលាយឡើងវិញ។ តើព្រឹត្តិការណ៍ធំទាំងពីរនេះអាចផ្តល់សន្ទុះការប្រើភាសាបារាំងនៅកម្ពុជាដែរ ឬទេ?