លោក ស សុខា៖ ផលិតផលក្លែងក្លាយកំពុងក្លាយជាក្តីបារម្ភរបស់​សហគមន៍អន្តរជាតិ

km.rfi.fr · world

ថ្លែងនៅក្នុងសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាថ្ងៃអង្គារ ទី៨ កញ្ញានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានគូសបញ្ជាក់ថា ផលិតផលក្លែងក្លាយកំពុងក្លាយជាក្តីបារម្ភរបស់សហគមន៍អន្តរជាតិ។ ក្នុងន័យនេះ លោកបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចបង្កើនការងារបង្ក្រាបឱ្យមានប្រសិទ្ធភាព និងហាមដាច់ខាតការលូកដៃអន្តរាគមន៍។ តែលោក ស សុខាមិនភ្លេចបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់លោកត្រង់ៗថា បើសិនជាកម្ពុជាមិនឆ្លើយតបនឹងរឿងផលិតផលក្លែងក្លាយទេ ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-អាមេរិកអាចនឹងរងផលប៉ះពាល់៕

Read full article →