តើមន្ត្រីថ្នាក់ក្រោមជាតិគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់លំហូរគ្រឿងញៀននៅតាមភូមិ-ឃុំ?
បញ្ហាគ្រឿងញៀន និងក្មេងទំនើងជាក្តីកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ នេះជាការលើកឡើងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៧ កញ្ញា។ លោក ស សុខា បានស្តីបន្ទោសមន្ត្រីថ្នាក់ក្រោមជាតិដែលបណ្តោយឲ្យបញ្ហាគ្រឿងញៀនកាន់តែសាយភាយនៅតាមភូមិ ស្រុករបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ក្នុងន័យនេះ រដ្ឋមន្ត្រីបានចោទជាសំណួរថា ហេតុអ្វីមន្ត្រីថ្នាក់ក្រោមមិនតាមដានបញ្ហាគ្រឿងញៀនឲ្យដូចនឹងការតាមដានសកម្មជនដែលសូម្បីតែសកម្មជនចូលបន្ទប់ទឹកក៏ដឹងដែរ។
Read full article →