សិល្បករសៀកខ្មែរ​របស់ហ្វារពន្លឺសិល្បៈ ត្រលប់មក​សំដែង​នៅប្រទេស​បារាំង

km.rfi.fr · world

ជំនះនឹងវិបត្តិកូវីដ ដែលតម្រូវឲ្យគេបិទផ្អាកការសំដែង អស់មួយឆ្នាំ សិល្បកររបស់ក្រុមល្ខោនសៀក ហ្វារ នៅទីបំផុតបានធ្វើដំណើរទៅដល់ប្រទេសបារាំង នៅសប្តាហ៍មុននេះ ដើម្បីត្រៀមបើកការសំដែង ដែលមានដល់ទៅជាង ២០ការសំដែង។ នៅមុនការសំដែងជាផ្លូវការដែលចាប់ផ្តើម នៅពាក់កណ្តាលខែ វិច្ឆិកាឆ្នាំ ២០២១ សិល្បករខ្មែរបានហាត់សមនៅមជ្ឈមណ្ឌលជាតិសិល្បៈ និងសៀក បារាំង ក្នុងទីក្រុង Châlons en Champagne។ ឈាង បុប្ផា បានធ្វើដំណើរទៅជួបពួកគាត់ សម្រាប់បទយកការណ៍របស់វិទ្យុបារាំងអន្តរជាតិRFI

Read full article → Compare