ជើងហោះហើរអាមេរិកផ្តើមដំណើរការវិញ ក្រោយដាច់ប្រព័ន្ធទាក់ទងអាកាសចរណ៍៤ម៉ោង
ជើងហោះហើរនៅសហរដ្ឋអាមេរិក ចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃសៅរ៍ ទី១៤វិច្ឆិកានេះ បន្ទាប់ពីផ្អាកការហោះឡើងរបស់យន្តហោះទូទាំងប្រទេស ប្រហែល ៤ ម៉ោង ព្រោះតែបញ្ហាបច្ចេកទេសដាច់ប្រព័ន្ធទាក់ទង។ ការផ្អាកដំណើរការហោះឡើងនេះ បណ្តាលឲ្យលុបចោលជើងហោះហើរប្រមាណ ៦ ០០០ និងប៉ះពាល់ដល់អ្នកដំណើររាប់សែននាក់។