កិច្ចប្រជុំហ្វ្រង់កូហ្វូនី៖ លោក ហ៊ុន ម៉ាណែត បើកសន្ទរកថាដោយនិយាយពីជម្លោះព្រំដែនខ្មែរ-ថៃ

km.rfi.fr · world
Full story

The 20th Francophonie summit opened officially on the morning of November 15, 2026, in Phnom Penh. It was held under the royal patronage of Cambodian King Norodom Sihamoni, with the French president attending. Hun Manet gave an opening speech in which he spoke about the Cambodia-Thailand border conflict.

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងវត្តមានរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងដោយចំៗថា កម្ពុជាពុំមែនជាអ្នកចាប់ផ្តើមវាយប្រហារមុនឡើយ ក្នុងជម្លោះព្រំដែនជាមួយថៃ។ តាមលោក ហ៊ុន ម៉ាណែត បទឈប់បាញ់រវាងប្រទេសជម្លោះទាំង២ នៅតែមានប្រសិទ្ធភាព។ ប៉ុន្តែស្ថានភាពនៅតាមព្រំដែនមានភាពផុយស្រួយ ដោយសារពលរដ្ឋខ្មែរជាង២ម៉ឺន មិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន។ ស៊ឹម ចាន់សំណាង មានសេចក្តីរាយការណ៍ផ្ទាល់ពីទីតាំងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី៖

Read full article → Compare