កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតនៅកាណាដា ដើម្បីពង្រឹងចំណងការទូតប្រទេសទាំងពីរ
នៅថ្ងៃទី១៥ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានជួបពិភ្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand អំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសប្រើភាសាបារាំងទាំងពីរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការបង្កើនកិច្ចសហការលើវិស័យចាំបាច់មួយចំនួនដូចជាសេដ្ឋកិច្ច និងការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដា។