តុលាការយុត្តិធម៌អន្តរជាតិដាក់ទោសភូមា ពីបទប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា
ជាសេចក្តីសម្រេច សាលក្រម ជាប្រវត្តិសាស្ត្រ ដែលពិភពលោករង់ចាំបំផុត និងដែលពុំធ្លាប់កើតមានទេ ក្នុងប្រវត្តិតុលាការយុត្តិធម៌អន្តរជាតិ៨០ឆ្នាំកន្លងមកនេះ ! នៅថ្ងៃទី ១៩វិច្ឆិកា២០២៦ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ បានប្រកាសសាលក្រម ថា អំពើហិង្សាយង់ឃ្នងលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅភូមា កាលពីឆ្នាំ២០១៧ ជាទង្វើប្រល័យពូជសាសន៍។ រដ្ឋភូមា មានកាតព្វកិច្ចត្រូវសងជំងឺចិត្តដល់ពលរដ្ឋរ៉ូហ៊ីងយ៉ា។ នេះបើតាមដីការបស់តុលាការដដែល។