នយោបាយបំបាក់មុខរបស់ចិន កាន់តែពង្រឹងប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តីជប៉ុន
លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន តាកាអ៊ីជី សាណាអេមិនបានទទួលការស្វាគមន៍ខ្ពស់មុខ ខ្ពស់មាត់ពីសំណាក់ភាគីចិន នៅក្នុងឱកាសចូលរួមក្នុងជំនួបកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច APEC នៅទីក្រុងស៊ិនចិន នៅសប្តាហ៍នេះ។ អ្នកជំនាញវាយតម្លៃថា ឥរិយាបថសោះអង្គើយរបស់ចិន នឹងកាន់តែពង្រឹងប្រជាប្រិយភាពរបស់លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន។ ហេតុអ្វីបានជាដូច្នេះ?