លោកម៉ាក្រុងប្រកាសបង្កើតតំបន់ឧស្សាហកម្មសក្តានុពលពិសេស សម្រាប់វិស័យឧស្សាហកម្មអាកាសចរណ៍
លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសបញ្ជាក់អំពីកញ្ចប់ថវិកាជំនួយ ចំនួន៣៥០លានអឺរ៉ូដើម្បីផ្តល់សន្ទុះ ដល់ការស្រាវជ្រាវក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍បារាំង។ ជាមួយគ្នានេះ លោកម៉ាក្រុងបានប្រកាសបង្កើតតំបន់ឧស្សាហកម្មសក្តានុពលពិសេស ដើម្បីជួយពន្លឿន ដល់គោលនយោបាយឧស្សាហូបនីយកម្មឡើងវិញ។