ម៉ាឡេស៊ីគ្រោងបញ្ជូនជនភៀសខ្លួន៦៥០០នាក់បន្ថែមទៀត ទៅកាន់ភូមាវិញ
កាលពីចុងសប្តាហ៍មុន ម៉ាឡេស៊ីបានប្រកាសគ្រោងបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន១ម៉ឺននាក់ ទៅកាន់តួកគី។ ក៏ប៉ុន្តែមួយថ្ងៃក្រោយមក ម៉ាឡេស៊ីបានដកថយវិញ ដោយបញ្ជាក់ថាតួកគីមិនបានឆ្លើយយល់ព្រមទទួល។ នៅថ្ងៃទី២៤វិច្ឆិកា ម៉េឡេស៊ីបានប្រកាសដំណឹងថ្មីមួយទៀត ថាគេគ្រោងបញ្ជូនជនភៀសខ្លួន៦៥០០នាក់ ទៅកាន់ភូមាវិញ ចាប់ពីដើមខែធ្នូទៅ បើទោះបីជាមានការព្រួយបារម្ភខ្លាំង ស្តីពីសិទ្ធិនិងសុវត្ថភាពរបស់ពួកគេ។