ករណីសកម្មជនវៀតណាម៣នាក់៖ អ្នកជំនាញសិទ្ធិមនុស្សUN ទាមទារឱ្យកម្ពុជា-វៀតណាម ស៊ើបអង្កេតរកការពិត
ក្រុមអ្នកជំនាញឯករាជ្យសិទិ្ធមនុស្សអង្គការសហប្រជាជាតិ អំពាវនាវឱ្យកម្ពុជា និងវៀតណាម បើកការស៊ើបអង្កេតលើករណី ដែលអន្តរជាតិចោទថា អាជ្ញាធរកម្ពុជាចាប់បញ្ជូនសកម្មជនដើមកំណើតវៀតណាម ៣នាក់ទៅឱ្យអាជ្ញាធរវៀតណាមវិញ។ ក្នុងសេចក្តីថ្លែងការណ៍អន្តរាគមន៍ចេញផ្សាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ក្រុមអ្នកជំនាញឯករាជ្យសិទ្ធិមនុស្សរបស់ UNនៅបានទាមទារឱ្យប្រទេសទាំងពីរត្រួតពិនិត្យ ដោយឯករាជ្យទៅលើមូលហេតុ ដែលនាំឱ្យសកម្មជនសិទិ្ធមនុស្ស និងប្រជាធិបតេយ្យទាំង៣រូប ត្រូវបានចាប់ឃុំខ្លួន។