ប៉ាគីស្ថានប្រកាសបញ្ជូនទ័ពទៅជួយអារ៉ាប៊ីសាអូឌីត
សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានប្រកាសនៅថ្ងៃអាទិត្យទី ២៩វិច្ឆិកានេះ ឲ្យប្រជាជនយេម៉ែនចាកចេញជាបន្ទាន់ពីកំពង់ផែដែលស្ថិតក្រោមការកាន់កាប់របស់ក្រុមហ៊ូទីយេម៉ែន ព្រោះថា ទីតាំងទាំងនោះនឹងក្លាយជាផ្ទាំងស៊ីបវាយប្រហារក្នុងពេលដ៏ខ្លី។ ប៉ុន្មាននាទីក្រោយ ក្រុមឧទ្ទាមហ៊ូទី កូនចៅរបស់អ៊ីរ៉ង់នៅយេម៉ែនបានប្រកាសសងសឹកគំរាមវាយប្រហារកំពង់ផែប្រេង និងរាល់ហេដ្ឋារចនាសម្ព័ន្ធរបស់អារ៉ាប៊ីសាអូឌីត នៅតាមឆ្នេរសមុទ្រក្រហម។ ទន្ទឹមនឹងការវាយប្រហារផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីត ប៉ាគីស្ថានឯណោះវិញ បានប្រកាសបញ្ជូនទ័ពទៅជួយអារ៉ាប៊ីសាអូឌីត។