លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុកំពុងប្រែក្លាយមុខមាត់ ទៅរកសេដ្ឋកិច្ច «ស»ឡើងវិញ
Long Dimanche, deputy governor of Preah Sihanouk province, told Radio France Internationale on 12 September that the province is changing course toward a clean economy. He said the turnaround follows a tough government campaign against online scam operations. In his view, the crackdown has allowed Sihanoukville to begin restoring its economic image.
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១២កញ្ញានេះថា ខេត្តព្រះសីហនុកំពុងប្រែក្លាយខ្លួនទៅរកសេដ្ឋកិច្ច«ស» ឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលមានចំណាត់ការយ៉ាងចាស់ដៃ ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ។ ការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ ធ្វើឡើងបន្ទាប់ពីសាធារណជនមួយចំនួនបានត្អូញត្អែរនៅលើបណ្តាញសង្គម ពីបញ្ហាជីវភាពធ្លាក់ចុះនៅក្នុងខេត្តមួយនេះ ក្រោយពីជនបរទេស ជាពិសេសជនជាតិចិន សម្រុកចាចេញក្នុងអំឡុងយុទ្ធការបង្រ្កាបឧក្រិដ្ឋកម្មអនឡាញ។ អភិបាលរងខេត្តឆ្នេរសមុទ្រមួយនេះ ទទួលស្គាល់ថា ការចាកចេញរបស់ជនបរទេស បានបន្សល់ទុកនូវបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋមួយផ្នែក ក្នុងខេត្តព្រះសីហនុ។
Read full article →