តើកម្ពុជាត្រូវការពេលប៉ុន្មានដើម្បីអាចទាញវិនិយោគិនសេដ្ឋកិច្ច«ស» ជំនួសឲ្យក្រុមឆបោកអនឡាញ?

km.rfi.fr · world
✨ AI Summary

Social observers have noticed a slowdown in some of Cambodia's main economic zones, including Poipet in Banteay Meanchey and Bavet in Svay Rieng. The dip in activity followed recent upheaval for the country. The open question is how long Cambodia needs to court investors from the real economy, so legitimate businesses can replace the online scam operations working out of these areas.

តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗមួយចំនួននៅកម្ពុជាដូចជា តំបន់ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ តំបន់បាវិត​ក្នុង​ខេត្ត​ស្វាយរៀង និងតំបន់ឆ្នេរក្រុងព្រះសីហនុ ត្រូវបានអ្នកឃ្លាំមើល​សង្គម​កត់សំគាល់ថា ហាក់មានសកម្មភាពសេដ្ឋកិច្ចចុះថយ​។ ចុះថយបន្ទាប់ពី​កម្ពុជាបានបើកយុទ្ធនាការបង្ក្រាប​ក្រុម​ឆបោក​អនឡាញ ដែលធ្វើ​ឲ្យបុគ្គលពាក់ព័ន្ធរត់ចោលទីតាំងសេដ្ឋកិច្ចសំខាន់ៗខាងលើ។ ជាលទ្ធផល ពលរដ្ឋខ្មែរមួយចំនួន ដែលពឹងផ្អែកលើការផ្តល់សេវាកម្មឲ្យក្រុមបុគ្គលទាំងនោះ ក៏ត្រូវបាត់បង់ផលប្រយោជន៍។ អ្នកតាមដានសង្គមលើកឡើងថា កម្ពុជាអាចប្រើពេលពី២ ទៅ ៤ឆ្នាំទៀត ទើបអាចស្តារទំនុកចិត្តអ្នកវិនិយោគសេដ្ឋកិច្ច«ស»ឲ្យចូលមកជំនួសក្រុមឆបោកអនឡាញ។

Read full article →