ខួប ២០០ ឆ្នាំនៃកំណើតរូបថត៖ ទឹកមុខស្រពោនរបស់ ចាន់ គឹមស្រ៊ុន និងភាពសាហាវឃោឃៅនៃរបបខ្មែរក្រហម

km.rfi.fr · world

ឆ្នាំ ១៨២៦ រូបថតទីមួយនៅក្នុងប្រវត្តិសាស្ត្របានចាប់កំណើតឡើងដែលជាស្នាដៃរបស់វិស្វករបារាំង លោក Nicéphore Niépce។ រូបថត គឺជារបកគំហើញដ៏អស្ចារ្យថ្មីមួយទៀតក្នុងចំណោមរបកគំហើញសំខាន់ៗនៃសតវត្សរ៍ទី ២០ ដែលបានបង្កើនសន្ទុះវិវឌ្ឍន៍របស់មនុស្សជាតិឲ្យកាន់តែលឿនខ្លាំង។ នៅក្នុងឱកាសខួប ២០០ ឆ្នាំនៃកំណើតបច្ចេកទេសថតរូប វិទ្យុបារាំងអន្តរជាតិ RFI បានជ្រើសសំរាំងយករូបថតចំនួន ១៧ សន្លឹកដែលតំណាងឱ្យប្រទេស និងភាសាទាំង ១៧ ដែលផ្សាយចេញពី RFI ជារៀងរាល់ថ្ងៃ។ រូបថតទាំង ១៧សន្លឹកបានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗអំឡុងសតវត្សរ៍ទី ២០ និង ២១។ ដោយឡែក វិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសាបានជ្រើសរើសយករូបថត ស ខ្មៅស្រ្តីអ្នកទោសជាមួយកូនតូចមួយសន្លឹកដែលបង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ លាតត្រដាងពីទំព័រដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

Read full article →