លោក ឡេង ណាវ៉ាត្រា ច្រានចោលការលើកឡើងដែលថា មានពលរដ្ឋរងគ្រោះដល់ទៅ ៣៨ ០០០គ្រួសារ
នៅក្នុងសំណេរលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី១៣ កញ្ញា ប្រធានក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប លោក ឡេង ណាវ៉ាត្រា បានច្រានចោលការលើកឡើងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលថា មានអតិថិជនដល់ទៅចំនួន ៣៨ ០០០គ្រួសារដែលក្រុមហ៊ុនត្រូវដោះស្រាយ។ បើតាមលោក ឡេង ណាវ៉ាត្រា ក្រុមហ៊ុនគឺដូចជាអ្នករងគ្រោះបន្តដែលត្រូវរ៉ាប់រងបន្ទុកបំណុលរាប់សិបលានដុល្លារ ដោយសារតែអតិថិជនមិនគោរពកិច្ចសន្យាបង់ប្រាក់។
Read full article →