សមាជិកសភាអាមេរិក ២រូប ស្នើឲ្យដាក់ទណ្ឌកម្មឥស្សរជនខ្មែរក្នុងរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ

km.rfi.fr · world

សមាជិកសភាអាមេរិកចំនួន២រូប បានស្នើឲ្យមានការដាក់ទណ្ឌកម្មលើឥស្សរជនមួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ តាមរយៈច្បាប់បង្កកទ្រព្យសម្បត្តិ (Global Magnitsky Act)។ នៅក្នុងលិខិតដាក់ស្នើទៅរដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាមេរិកដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញានេះ សមាជិកសភាអាមេរិកបានចង្អុលចំឈ្មោះឥស្សរជនក្នុងរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក​អនឡាញ រួមមាន លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទី១ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកឧកញ៉ា ហ៊ុន តូ និងមន្ត្រីមួយចំនួនទៀត។

Read full article →