ក្រោយទឹកជំនន់មហាប្រល័យនៅនេប៉ាល់-ទីបេ អ្នកវិទ្យាសាស្ត្រទទូចឲ្យបង្កើនថវិកាស្រាវជ្រាវ តាមដានការរលាយទឹកកក
ទឹកជំនន់មហាប្រល័យ នៅតំបន់ព្រំដែនរវាងនេប៉ាល់និងទីបេទឹកដីចិន កាលពីថ្ងៃទី២៦ ខែសីហា បានសម្លាប់មនុស្សយ៉ាងហោច ១ ១៣០នាក់ និង បាត់ខ្លួនប្រមាណ ៤ ៥០០នាក់ ។ នេះបើតាមតុល្យការបឋមរបស់អាជ្ញាធរនៃប្រទេសទាំង២ គិតត្រឹមរសៀលថ្ងៃពុធ ទី២កញ្ញា។ ក្នុងចំណោមអ្នករងគ្រោះស្លាប់និងបាត់ខ្លួន ក៏មានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ៨៥០នាក់ ដែលមកពីជាង ៣០ប្រទេស។ ឆ្លៀតឱកាសនេះ អាជ្ញាធរនេប៉ាល់ និងក្រុមអ្នកវិទ្យាសាស្ត្រអាកាសធាតុ បានទទូចឲ្យសហគមន៍អន្តរជាតិ ផ្តល់ជំនួយមនុស្សធម៌ និងជំនួយថវិកាសម្រាប់វិស័យស្រាវជ្រាវតាមដានការរលាយទឹកកក នៅតំបន់ភ្នំហិមាល័យ។
Read full article →