តើកម្ពុជា​​គួរធ្វើដូចម្តេចដើម្បីកុំ​ឱ្យពលរដ្ឋ​តាមព្រំដែនខ្មែរ-ថៃ​​​បន្តរស់នៅក្នុងអារម្មណ៍ភ័យខ្លាច?

km.rfi.fr · world

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ​​ ពលរដ្ឋមួយចំនួន​ដែល​រស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហាក់មានអារម្មណ៍​ភ័យខ្លាច​ ឬច្របូកច្របល់​​​​សាជាថ្មី។ ពួកគេនៅតែបន្ត​បារម្ភ​ពី​ការ​ផ្ទុះអាវុធ​​ម្តងទៀត​រវាងកង ទ័ពថៃ និងកម្ពុជា។ ​​អ្នកតាមដានសង្គមមើលឃើញថា ​អារម្មណ៍ភ័យខ្លាចបែបនេះ​​​បានប៉ះពាល់ដល់សុខភាព​ផ្លូវចិត្ត និងការប្រកបរបរស់នៅ​​របស់​​ពលរដ្ឋ​។ អ្នកតាមដានសង្គម​កត់សម្គាល់ឃើញថា ​ក្តីបារម្ភរបស់ពលរដ្ឋកើតមានឡើង ក៏ដោយសារតែពួកគេ​ទទួលព័ត៌មានបែប​វោហាស័ព្ទនយោបាយពីខាងប្រទេស ថៃ និងការមិនទាន់​ឃើញលទ្ធផលវិជ្ជមាន នៅក្រោយជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា និងថៃនាពេលកន្លង មក។ មន្ត្រីរដ្ឋាភិបាលកម្ពុជាវិញបានអះអាងពីការបន្តយន្តការ ចំាជួយប្រជាពលរដ្ឋជានិច្ច និង​ថា រដ្ឋាភិបាលបន្តដោះស្រាយជម្លោះព្រំដែនជាមួយថៃតាមយន្តការការទូត និងច្បាប់អន្តរជាតិ។

Read full article →