UNESCO បាន​ផ្តល់កញ្ចប់​ថវិកាជាលើក​ដំបូង​ឱ្យ​កម្ពុជា​ ដើម្បីជួសជុល​ប្រាសាទព្រះវិហារ

km.rfi.fr · world

អង្គការ​យូណេស្កូបានកៀរគរថវិកាពីអន្តរជាតិប្រមាណ​ ២០​ម៉ឺន​ដុល្លារអាមេរិក​ដើម្បី​ផ្តល់​ឱ្យ​កម្ពុជា​ ក្នុ​ងការ​សង្គ្រោះ​ប្រាសាទព្រះវិហារ​ជា​បន្ទាន់។​ នេះ​បើ​តាម​គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃអាទិត្យ​ទី​២០​កញ្ញា​ ឆ្នាំ២០២៦ មុននឹង​បញ្ជាក់​ថា នេះជាកញ្ចប់​​ថវិកាដំបូងគេ ​​​សម្រាប់​សង្គ្រោះប្រាសាទព្រះវិហារ​​​ដែល​កម្ពុជា​ទទួលបាន​ពីសហគមន៍អន្តរជាតិ​​​​។​ ក្រៅពី​យូណេស្កូ រដ្ឋាភិ​បាល​កម្ពុជា​ក៏​បានទម្លាក់កញ្ចប់​ថវិកា​ប្រមាណ​ ២០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀតដែរ​ ដើម្បី​ចូល​រួម​សកម្មភាពជួស​ជុល​ប្រាសាទ​ព្រះ​វិហារ​ដែល​រង​ការខូចខាត​ខ្ទេចខ្ទាំ​ ដោ​យ​សារការ​វាយ​ប្រហារ​របស់កងទ័ព​ថៃ​។​

Read full article →