តើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រជាការឆ្លើយតបសមស្របក្នុងស្ថានភាពវិបត្តិដែរ ឬទេ?
គិតចាប់ពីការកើនឡើងតម្លៃប្រេងឥន្ធនៈដោយសារតែសង្គ្រាមអាមេរិក និងអ៊ីរ៉ង់ ផលវិបាកនានាបានកើតទៅលើប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ ឆ្លើយតបនឹងស្ថានភាពនេះ រដ្ឋាភិបាលកម្ពុជាបានទម្លាក់កញ្ចប់ថិវកាចំនួន ៤លើក នៅឆ្នាំ២០២៦នេះ ដោយចាប់ផ្តើមពីខែកញ្ញានេះទៅ។ តាមរដ្ឋាភិបាល ទឹកប្រាក់ពី ៤ម៉ឺនទៅ ៦ម៉ឺនរៀល នឹងត្រូវផ្តល់ជូនគ្រួសារក្រីក្រ ១គ្រួសារ និងសមាជិកគ្រួសារ ១នាក់ ក៏នឹងទទួលបាន ៥ពាន់រៀល បន្ថែមទៀត។ អ្នកតាមដានសង្គមមួយចំនួនសាទរនឹងកម្មវិធីផ្តល់ជំនួយសាច់ប្រាក់នេះ តែអ្នកនយោបាយ និងមន្ត្រីសង្គមស៊ីវិលខ្លះយល់ថា ទំហំសាច់ប្រាក់ ដែលរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋនៅតិចតួច បើធៀបទៅនឹងទំនិញនៅលើទីផ្សារ ដែលបានឡើងថ្លៃខ្ពស់ ដូចជាប្រេងឥន្ធនៈ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត រួមទាំងបញ្ហាបំណុលផងដែរ៕
Read full article →