សន្និបាត អ.ស.ប.៖ លោក ប្រាក់ សុខុន ស្នើឲ្យថៃបញ្ឈប់សកម្មភាពបំពាននានាលើទឹកដីកម្ពុជា
ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៦ រដ្ឋមន្ត្រីការបទេសកម្ពុជា លោក ប្រាក់ សុខុន បានស្នើឲ្យថៃបញ្ឈប់សកម្មភាពទាំងឡាយនៅក្នុងទឹកដីកម្ពុជា ដែលត្រូវទាហានថៃកាន់កាប់ បន្ទាប់ពីការប្រកាសបទឈប់បាញ់កាលពីឆ្នាំមុន។ ទន្ទឹមនេះ លោកបានបញ្ជាក់សាជាថ្មីថា ការកសាងទំនុកចិត្តនៅតែជាកត្តាគន្លឹះមួយនៅក្នុងការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរដោយផ្លូវសន្តិភាព។ តែលោកថា សម្រាប់កម្ពុជា ការស្តារទំនុកចិត្តឡើងវិញត្រូវតែផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង។ បទអន្តរាគមន៍របស់លោក ប្រាក់ សុខុន យ៉ាងដូចនេះធ្វើឡើង ក្រោយនាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥កញ្ញាថា ថៃមិនដែលចង់បង្កើតជម្លោះនោះទេ ប៉ុន្តែសន្តិភាពអាចកសាងបាន លុះត្រាតែភាគីទាំងពីរសហការរួមគ្នាដោយស្មោះត្រង់ ពិសេសគឺចេញពីការប្តេជ្ញាចិត្តផ្ទាល់របស់កម្ពុជា។
Read full article →