កម្ពុជា-អ៊ីរ៉ង់ ប្តេជ្ញារក្សាមិត្តភាព និងត្រៀមលើកកម្ពស់ទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដែលកំពុងមានវត្តមានក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។ ជាជំនួប ដែលភាគីទាំងពីរប្តេជ្ញារក្សាចំណងមិត្តភាព និងត្រៀមខ្លួនលើកកម្ពស់ទំនាក់ទំនងនឹងគ្នា ឲ្យកាន់តែស៊ីជម្រៅ។ អ្នកវិភាគនានាមើលឃើញថា ជំនួបរវាងប្រមុខការទូតនៃប្រទេសទាំងពីរ គឺជាការធ្វើពិពិធកម្មការទូតរបស់កម្ពុជា និងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសផ្សេងទៀតឡើយ។
Read full article →