ហាណូយដំឡើងសំឡេង ចោទចិនថាបានសាងសង់នៅលើតំបន់ប្រជុំកោះដែលជាកម្មសិទ្ធិរបស់វៀតណាម
ចិន និងវៀតណាមកំពុងតែតឹងសរសៃកដាក់គ្នាទាក់ទិននឹងសំណង់ថ្មីៗរបស់ចិននៅក្នុងតំបន់ប្រជុំកោះប៉ារ៉ាសែល ក្នុងសមុទ្រចិនខាងត្បូង។ វៀតណាមប្រឆាំងនឹងសកម្មភាពសាងសង់សំណង់របស់ចិន និងចាត់ទុកថា ជាទង្វើខុសច្បាប់ និងគ្មានតម្លៃ។ ចំណែកចិនអះអាងថា ប្រជុំកោះប៉ារ៉ាសែល (Paracels) ដែលចិនហៅថា “ស៊ីហ្សា ឈុនតាវ” (Xisha Qundao) គឺជាទឹកដីរបស់ចិនដោយគ្មានការជំទាស់តវ៉ាអ្វីទាំងអស់ ហើយចិនមានសិទ្ធិពេញលេញក្នុងការធ្វើសំណង់ចាំបាច់នៅលើទឹកដីរបស់ខ្លួន។
Read full article →