ចិនគំរាមថានឹងសកសឹក ប្រសិនបើបារាំងនៅតែរឹង ដាក់"ពន្ធពិន័យ" ​លើ “ទំនិញសម្លៀកបំពាក់ថោក​ៗ” របស់ចិន

newsare.net · world

ថ្ងៃទី​៣កញ្ញា ក្រសួងពាណិជ្ជកម្ម​ចិន​បានប្រកាសគំរាម ​ថានឹងចាត់វិធានការសងសឹកលើបារាំងវិញ ប្រសិន​បើបារាំងនៅតែរឹងរូស អនុវត្ត “ពន្ធពិន័យ​​” លើទំនិញសម្លៀក​បំពាក់ថោកៗរបស់ចិន។ ការប្រកាសគំរាមរបស់ចិននេះ គឺបន្ទាប់ពីបារាំង​បាន​អនុម័តច្បាប់​ កំណត់យកពន្ធពិន័យ ​លើ​ផលិត​ផល​សម្លៀក​បំពាក់​តម្លៃថោកៗប្រើម្តងបោះចោល នាំចូលពីចិន​​​។​​ បារាំងក៏ដូចជាសហភាពអឺរ៉ុប បាន​​ចាត់វិធានការទប់ស្កាត់ផលិតផលទាំងនោះ ព្រោះវាបំពុល​បរិស្ថាន​និង​បង្កើតជាកាកសំណល់​ច្រើនសម្បើម ។

Read full article →