មានអ្នកជំងឺមហារីកច្រើនជាងគេ ចិនអភិវឌ្ឍលឿនស្លេវបច្ចេកវិទ្យាព្យាបាលជំងឺមហារីក
រាប់ឃើញមានអ្នកជំងឺមហារីក ថ្មីជាច្រើនលានករណីក្នុងមួយឆ្នាំៗ ការសិក្សាស្រាវជ្រាវរកមធ្យោបាយព្យាបាលជំងឺកំណាចនេះ ក៏មានវឌ្ឍនភាពខ្លាំងក្លាដែរ នៅក្នុងប្រទេសចិន។ ចំនួនអ្នកជំងឺមហារីកដ៏ច្រើនសន្ធឹកសន្ធាប់ បានក្លាយជាគុណសម្បត្តិ ជួយជំរុញវេជ្ជសាស្ត្រចិន ឱ្យសមត្ថភាពខ្ពស់ត្រដែត នាំមុខសហរដ្ឋអាមេរិកទៅទៀត។