ចិនស៊ើបអង្កេតទំនិញអឺរ៉ុបផ្ទុកសារធាតុគីមីនិងលក់បង្ខូចតម្លៃ មុនស្នងការពាណិជ្ជកម្មអឺរ៉ុបទៅចិន
មហាយក្សចិន និងសហភាពអឺរ៉ុប មើលមុខគ្នាមិនចំជាច្រើនខែមកហើយ ជុំវិញសំណុំរឿងពាណិជ្ជកម្ម។ នៅពេលនេះទៀត រដ្ឋអំណាចក្រុងប៉េកាំង បានប្រកាសបើកការស៊ើបអង្កេត និងត្រួតពិនិត្យទំនិញនាំចូលពីអឺរ៉ុប ដែលអាចមានផ្ទុកសារគីមីហាមឃាត់ និងដែលអាចលក់បង្ខូចតម្លៃទីផ្សារ។ ការប្រកាសយ៉ាងដូច្នេះ ជាចេតនាបង្កភាពល្អក់កករបន្ថែម មុនដំណើរទស្សនកិច្ចរបស់ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ទៅស្រុកចិន។