រុស្ស៊ីសម្រុកវាយប្រហារដ្រូនកម្ទេចស្ពានសំខាន់ៗ ដែលជាច្រកចេញចូលដ៏ចាំបាច់របស់រដ្ឋធានីកៀវ
នៅថ្ងៃសៅរ៍ ទី៣ តុលា រុស្ស៊ីបានបើកការវាយប្រហារដ្រូនបន្ថែមទៀត សំដៅកម្ទេចស្ពានដ៏ធំនៅភាគខាងជើងទីក្រុងកៀវ ដែលជាច្រកចេញចូលដ៍សំខាន់របស់រដ្ឋធានី។ ភ្លាមៗក្រោយពីការវាយប្រហារនេះ ចៅហ្វាយក្រុងកៀវ បានប្រកាសបិទចរាចរណ៍ឆ្លងកាត់ស្ពាននេះ ជាបណ្តោះអាសន្ន ដែលបានបង្កឲ្យកកស្ទះចរាចរណ៍ពេញទីក្រុង។ ទន្ទឹមនឹងការសម្រុកវាយប្រហារអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអំពាវនាវឲ្យមន្រ្តីការទូតបរទេសទាំងអស់ ចាកចេញពីទីក្រុងកៀវ។