ចលនា​យុវសិស្សគាំទ្រ​ដោយ​និស្សិត​និង​សហជីព​​​ ចុះដង្ហែ​ក្បួន​បាតុកម្មទ្រង់ទ្រាយ​ធំ ពេញ​ផ្ទៃ​ប្រទេស

km.rfi.fr · world

បន្ទាប់​ពីបាន​បិទ​ខ្ទប់សាលា​រៀន ​បំផ្លិចបំផ្លាញ និង​ប្រឈមតតាំង​យ៉ាង​ហិង្សា​​ដោយ​ផ្ទាល់​ជា​មួយ​ប៉ូលិស​ អស់​ជា​ច្រើន​ថ្ងៃ កំហឹង​យុវសិស្ស​បារាំងនៅតែ​បន្ត​ក្តៅ​គគុកដដែល។ ​នៅ​ថ្ងៃ​អង្គារ​ទី៦​តុលា​នេះ ចលនា​យុវសិស្ស​​វិទ្យាល័យទូទាំង​ប្រទេស ត្រៀម​បញ្ចេញ​សកម្មភាព​ដំណាក់កាលទីបី ​ដោយ​ចុះ​ដង្ហែក្បួន​បាតុកម្ម​​ នៅកណ្តាល​រដ្ឋ​ធានីប៉ារីស ​និងតាម​​ខេត្ត​ក្រុងធំៗ​​ជាង​៣០​ទៀត​នៃ​ប្រទេស។ អាជ្ញាធរ​បាន​បញ្ចេញ​កម្លាំង​នគរបាល​និង​កងអាវុធ​ហត្ថជា​ច្រើន​ពាន់​នាក់​ ដើម្បី​ឃុំ​គ្រង​ចលនា​បាតុកម្ម ដែល​ចលនា​និស្សិត និង​ក្រុមសហជីពផ្សេងៗ នឹង​មក​ចូល​រួម​ដែរ។

Read full article →