ថៃ៖ ៥០ឆ្នាំក្រោយការសម្លាប់និស្សិតនៅសកលវិទ្យាល័យថាំម៉ាសាត យុវជនថៃនៅតែបន្តទាមទារសិទ្ធិសេរីភាព
ថ្ងៃទី៦តុលាឆ្នាំ១៩៧៦ គឺជាទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតមួយ នៃការតស៊ូរបស់យុវជនថៃដើម្បីលទ្ធិប្រជាធិបតេយ្យ។ និស្សិតថៃយ៉ាងតិច៤៦នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប បាញ់សម្លាប់ នៅសកលវិទ្យាល័យថាំម៉ាសាត ក្នុងពេលពួកគេជួបជុំធ្វើបាតុកម្ម ប្រឆាំងនឹងការវិលត្រលប់មកវិញនៃរបបផ្តាច់ការយោធា។ ៥០ឆ្នាំក្រោយនៃព្រឹត្តិការណ៍បង្ហូរឈាមនេះ យុវជនថៃមួយចំនួនដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាព នៅតែបន្តការតស៊ូមតិ និងទាមទារការធ្វើកំណែទម្រង់នយោបាយ បើទោះបីជាប្រឈមនឹងសំណាញ់ច្បាប់ដ៏តានតឹង និងទោសប្រមាថព្រះចេស្តាព្រះមហាក្សត្រ។