អ៊ីស្រាអែលអះអាងថា វាយយកបានភ្នំ Ali Taher ខាងត្បូងលីបង់ និងគ្រប់គ្រងយកធ្វើជា “តំបន់សន្តិសុខ”
កងទ័ពអ៊ីស្រាអែលបានប្រកាសឲ្យដឹងនៅថ្ងៃសុក្រទី៤កញ្ញា ថាបានចូលទៅកាន់កាប់តាំងទី និងគ្រប់គ្រងតំបន់មួយនៅភាគខាងត្បូងទឹកដីលីបង់ ដោយចាត់ទុកថា វាជា “តំបន់សន្តិសុខ”សម្រាប់អ៊ីស្រាអែល។ តំបន់យុទ្ធសាស្ត្រនេះ ត្រូវកងទ័ពអ៊ីស្រាអែលអះអាងថា គឺជាទីតាំងដើម្បីប្រយុទ្ធទប់ទល់ និងបោសសម្អាតក្រុមភេរវនិយមហេសបូឡាលីបង់ ដែលតែងតែវាយប្រហារចូលក្នុងទឹកដីអ៊ីស្រាអែល។
Read full article →