ម៉ាឡេស៊ីបិទទ្វារសាលារៀនដោយសារផ្សែងពុលពីភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី
នៅក្នុងប្រទេសម៉ាឡេស៊ី រដ្ឋអំណាចបានសម្រេចបិទសាលារៀននៅក្នុងទីក្រុងមួយចំនួន ក្នុងនោះក៏មាននៅទីក្រុងកូឡាឡាំពួរដែរ ដោយសារតែគុណភាពខ្យល់ធ្លាក់ចុះក្នុងកម្រិតគ្រោះថ្នាក់កើតចេញផ្សែងពុលដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី។ ទន្ទឹមនឹងបិទទ្វារសាលារៀន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីមក៏បានស្នើឲ្យមានការកោះប្រជុំជាបន្ទាន់រដ្ឋមន្រ្តីបរិស្ថានអាស៊ានដើម្បីពិភាក្សាអំពីគុណភាពខ្យល់នៅក្នុងតំបន់។