លោក វ៉ី សំណាង ថា ការដ្ឋានព្រែកជីកហ្វូណនខេត្តតាកែវត្រូវដំណើរការនៅខែវិច្ឆិកា
ការដ្ឋានព្រែកជីកហ្វូណនតេជោចំនួន១១ នឹងត្រូវដំណើរព្រមគ្នានៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។ នេះជាការអះអាងរបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នាថ្ងៃទី៩តុលា។ ការអះអាងនេះធ្វើឡើងបន្ទាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈលោក ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារជាមួយធនាគារចិន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។