លោក អ៊ុំ សំអាន៖ «ខ្ញុំសុខចិត្តចាញ់លោក ហ៊ុន ម៉ាណែត ឲ្យតែកម្ពុជាឈ្នះថៃ»

km.rfi.fr · world

«ខ្ញុំសុខចិត្តចាញ់លោក ហ៊ុន ម៉ាណែត ឲ្យតែកម្ពុជាឈ្នះថៃ បានទឹកដីត្រលប់មកវិញ»។ នេះជាការអះអាងរបស់លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេស ឆ្លើយតបទៅនឹងការបើកឱកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលហៅលោក អ៊ុំ សំអាន ឲ្យចូលប្រទេសកម្ពុជាវិញ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យទី១១​ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ុំ សំអាន បញ្ជាក់ថា លោកនៅមិនទាន់អាចបកស្រាយប្រាប់សាធារណជនថា លោកនឹងវិលចូលកម្ពុជាវិញ ឬយ៉ាងណាទេ ដោយត្រូវចាំការពិភាក្សាជាមួយក្រុមរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាជាមុនសិន។ បើតាមលោក អ៊ុំ សំអាន ទោះមាន ឬមិនមានវត្តមាននៅកម្ពុជា លោក​​សុខចិត្តចាញ់លោក ហ៊ុន ម៉ាណែត ឲ្យតែកម្ពុជាបានទឹកដីពីថៃត្រលប់មកវិញ។

Read full article →