លិចទូកជនអន្តោប្រវេសន៍ឆ្លងពី​ជីប៊ូទី ទៅយេម៉ែន ស្លាប់​យ៉ាង​តិច​១៣៩នាក់ បាត់ខ្លួន​​ជាង​៨០នាក់

km.rfi.fr · world

យោងតាមអង្គការសហប្រជាជាតិ នៅថ្ងៃទី​១១កញ្ញា គ្រោះថ្នាក់​ដ៏អកុលមួយ​បានកើតឡើង នៅ​ក្នុងសមុទ្រ​ក្បែរប្រទេស​ជីប៊ូទី ក្នុងយប់ថ្ងៃទី​៨ឆ្លងចូលទី​៩​តុលា​​។ ទូកដឹកជនអន្តោប្រវេសន៍​ដែល​ប៉ុងប៉ងឆ្លងទៅយេម៉ែន បាន​លិច​ក្នុងសមុទ្រ​​បណ្តាល​ឲ្យស្លាប់​មនុស្ស​យ៉ាងតិច​ ១៣៩នាក់ និងបាត់ខ្លួន​ចំនួន​៨៤នាក់ទៀត។ អាជ្ញាធរជីប៊ូទីសហការជាមួយ​អង្គការអន្តរជាតិ​ដើម្បី​ជនអន្តោប្រវេសន៍​ បានស្រង់សាកសពច្រើនសិបនាក់ និងកំពុងផ្តល់ការ​សង្គ្រោះឲ្យដល់អ្នករួចជីវិត​។

Read full article →